ការភ្លេចលក្ខណៈសម្បត្តិ
យុវជននៅប្រទេសចិន ហាក់ដូចជាកំពុងចាប់ផ្តើមភ្លេចអំពីរបៀបសរសេរតួរអក្សរ ដែលមានទៅដោយអក្សរវិចិត្រសាស្រ្តដ៏ស្រស់ស្អាត របស់ភាសានៃប្រពៃណីរបស់ពួកគេ ។ អ្នកខ្លះបានហៅបាតុភូតនេះថា “ការភ្លេចលក្ខណៈសម្បត្តិ”។ ការពេញនិយមយ៉ាងខ្លាំង នៃការប្រើប្រាស់កំព្យូទ័រ និងទូរស័ព្ទឆ្លាតវ័យ ជាញឹកញាប់ គឺបញ្ជាក់ប្រាប់ថា ការសរសេរអក្សរត្រូវបានគេមិនអើពើ ហើយអ្នកខ្លះមិនចាំតួរអក្សរដែលខ្លួនបានរៀនកាលពីក្មេងឡើយ ។ មានយុរជនម្នាក់បាននិយាយថា “មនុស្សយើងមិនសរសេរអក្សរ ដោយដៃទៀតឡើយ គឺលើកលែងតែនៅពេលដែលពួកគេត្រូវសរសេរឈ្មោះ និងអាស័យដ្ឋានប៉ុណ្ណោះ”។
អ្នកខ្លះហាក់ដូចជាមាន “ការភ្លេចលក្ខណៈសម្បត្តិ” មួយប្រភេទផ្សេង ទៀត។ នៅពេលពួកគេជួបប្រទះស្ថានភាពដ៏លំបាក ពួកគេហាក់ដូចជាភ្លេច អំពីការដ៏ត្រឹមត្រូវដែលត្រូវធ្វើ ហើយផ្ទុយទៅវិញ ពួកគេក៏ជ្រើសរើសផ្លូវកាត់ ។
ព្រះទ្រង់បានហៅលោកយ៉ូបថា “អ្នកដែលគ្រប់លក្ខណ៍ ហើយទៀងត្រង់ ក៏កោតខ្លាចដល់ព្រះ ហើយចៀសចេញពីសេចក្តីអាក្រក់ផង”(យ៉ូប ១:៨)។ ព្រះបានអនុញាតឲ្យសាតាំងដកយកចេញ នូវអ្វីគ្រប់យ៉ាងដែលលោកយ៉ូបមាន ដូចជា កូនៗរបស់គាត់ ទ្រព្យសម្បត្តិ និងសុខភាពរបស់គាត់ ។ តែ ទោះបីជាលោកយ៉ូបបានជួបប្រទះនឹងស្ថានភាពដ៏ឈឺចាប់ក៏ដោយ ក៏គាត់មិនព្រមប្រមាថព្រះឡើយ ។ គឺដូចដែលមានចែងថា “ក្នុងគ្រប់សេចក្តីទាំងនោះយ៉ូបមិនបានធ្វើបាបឡើយ ក៏មិនបានប្រកាន់ទោសដល់ព្រះដែរ(ខ.២២)”។ សាតាំងបានព្យាយាមបង្ហាញថា លោកយ៉ូបមិនមែនគ្រប់លក្ខណ៍ ដូចដែលព្រះទ្រង់មានបន្ទូលទេ ប៉ុន្តែ វាត្រូវទទួលបរាជ័យ ។
តើអ្នកភ្លេចលក្ខណៈសម្បត្តិរបស់ខ្លួនឬ ? ទេ លក្ខណៈសម្បត្តិរបស់យើង…
ការមានគោលបំណងថ្មី
សណ្ឋាគារមួយ ដែលមានអាយុ៦០ឆ្នាំ កំពុងត្រូវបានគេជួសជុលកែទៅជាផ្ទះល្វែង ។ កប៉ាល់មួយគ្រឿងដែលច្រេះស៊ី ដែលគេបានចតទុកចោលនៅកំពុងផែរ កំពុងតែត្រូវបានគេស្តាឡើងវិញ ហើយអាចក្លាយជាទៅសណ្ឋាគារ ឬសារះមន្ទី ។ អាគារហេងហ្កា៦១(Hangar 61) គឺជាស្ថាបត្យកម្ម ដែលគួរឲ្យកោតសរសើរ នៅអាកាសយាន្តដ្ឋាន នៅរដ្ឋខូឡូរ៉ាដូ នៃសហរដ្ឋអាមេរិក ហើយកំពុងតែត្រូវបានគេកែប្រែឲ្យក្លាយជាព្រះវិហារមួយ ។ សំណង់អាគារនីមួយៗ គឺសុទ្ធតែមានមុខងារដ៏ជាក់លាក់របស់ខ្លួន ហើយក្រោយមក គេក៏មិនអាចប្រើប្រាស់បានតទៅទៀត ។ តែមានអ្នកដែលអាចមើលឃើញ សេចក្តីសន្យា និងគោលបំណងថ្មីមួយ នៅក្នុងសំណង់អាគារនីមួយៗ ។
បើសិនសំណង់អាគារអាចទទួលបានជីវិតថ្មី និងគោលបំណងថ្មី តើមានមូលហេតុអ្វីដែលមនុស្សមិនអាចទទួលបានយ៉ាងដូចនេះដែរ? សូមពិចារណាអំពីពួកបុរស ក្នុងព្រះគម្ពីរ ដែលជីវិតរបស់ពួកគេមានការផ្លាស់ប្តូរទិសដៅ ដោយគ្មានការរំពឹងទុកជាមុន ។ អ្នកទាំងនោះមានដូចជា លោកយ៉ាកុប ដែលបានបោកចំបាប់ជាមួយទេវតានៃព្រះអម្ចាស់(លោកុប្បត្តិ ៣២) លោកម៉ូសេ ដែលបានសន្ទនាជាមួយគុម្ពបន្លាដែលកំពុងឆេះ(និក្ខមនំ ៣) លោកប៉ុល ដែលបានខ្វាក់ភ្នែកអស់មួយរយៈពេល(កិច្ចការ ៩)។ ពួកគេមានដំណើរជីវិតផ្សេងៗពីគ្នា ប៉ុន្តែ ពួកគេទាំងអស់បានផ្លាស់ប្តូរគោលបំណងរបស់ខ្លួន នៅពេលដែលការជួបជាមួយព្រះ បាននាំឲ្យពួកគេដើរតាមផ្លូវថ្មី ។
យើងក៏អាចពិសោធន៍នឹងកាលៈទេសៈ ដែលផ្លាស់ប្តូរគោលបំណងនៃជីវិតរបស់យើងផងដែរ ។ ប៉ុន្តែ ព្រះទ្រង់រំឭកយើងថា ទ្រង់ស្រឡាញ់យើង មុនពេលយើងស្រឡាញ់ទ្រង់…
ធ្វើឱ្យខ្ញុំទទេរ
ឱកាសច្នៃរប្រឌិតសែនអាក្រក់ ខ្ញុំរអ៊ូពេលខ្ញុំចាក់ប្រដាប់ចំរៀកក្រដាសចោល។ ខ្ញុំបានដើរតាមដំបូន្មានល្អមួយពីការច្រៀកក្រដាសឯកសារផ្ទាល់ខ្លួន ប៉ុន្តែ ខ្ញុំមិនអាចធ្វើប្រដាប់ចំរៀកទទេរ ដោយមិនធ្វើឱ្យមានចំរៀកក្រដាសបាស់វាលលើកំរាល! ថ្ងៃមួយ ពេលខ្ញុំចាក់ប្រដាប់ចំរៀកក្រដាសឱ្យទទេរ ខ្ញុំប្រកែកថា ខ្ញុំគួរតែខ្វល់ ព្រោះថាវាគ្រាន់តែពាក់កណ្តាលពេញ។ ប៉ុន្តែ ពេលខ្ញុំបើកថង់ផ្លាស្ទិចតូចមួយពីខាងលើហើយក្រឡាប់វាចុះ ខ្ញុំសប្បាយព្រោះឃើញក្រដាសធំឥតជ្រុះលើកំរាល។ កំហុសមកពីខ្ញុំ។ ខ្ញុំរង់ចាំរហូតដល់ប្រដាប់ដាក់ឡើងពេញ មុនចាក់វាចេញ!
នៅពេលយើង អនុញ្ញាតិឱ្យបាបបំពេញចិត្ត វានឹងពោរពេញនៅក្នុងជីវិតយើង។ ក្នុងលូកា៦:៤៥និយាយថា មនុស្សអាក្រក់ក៏យកសេចក្តីអាក្រក់ ចេញពីកំណប់អាក្រក់ក្នុងចិត្តខ្លួនដែរ។ ដ្បិត យើងពោលបញ្ចោញសេចក្តីបរិបូរដែលនៅក្នុងចិត្តជានិច្ច។ តើអ្វីនឹងកើតឡើង ពេលយើងត្រូវចាក់ចោលសំរាមនៃអំពើបាប ចេញពីចិត្តយើង មុនពេលឱ្យវាចាប់ផ្តើមមានអន្តរអំពើជាមួយអ្នកដទៃ? ដើម្បីបំបាត់ភាពល្វីងជូរចត់ អំណួតដ៏រឹងក្បាល កប់ក្នុងកំហឹង?(អេភេសូរ៤:២៦-៣២)។ យ៉ូហានខ្សែទីមួយ ១:៩ រំលឹកយើងថា “បើយើងលន់តួបាបវិញ យកសំរាម ។ អ្នកនឹងខ្ញុំមិនមែនដូច្នោះឡើយ! —Cindy Hess Kasper
បើគ្មានសង្ឃឹម ចូរមករកព្រះអង្គចុះ
នៅក្នុងសៀវភៅមួយក្បាលមានចំណងជើងថា ឆ្លងកាត់ជ្រលងភ្នំខ្វៃ ដែលនិពន្ធដោយលោកអ៊សណេស ហ្គោដិនជាមន្ត្រីជនជាតិស្កុតដែលជាប់ពន្ធធនាគារក្នុងអំឡុងសង្គ្រាមលោកលើកទី២។ បុរសវ័យ៦២ឆ្នាំរូបនេះរងការឈឺចាប់ដោយសារជំងឺ គ្រុនចាញ់ ខាន់ស្លាក់ គ្រុនពោះវៀន កង្វះវីតាមីនស៊ី រាគរូស ជំងឺដំបៅ និងការធ្វើការហួសកម្លាំង កង្វះអាហារ ធ្វើអោយគាត់ស្រកទំងន់អស់ជាច្រើន។
មន្ទីរពេទ្យក្នុងពន្ធធនាគារមានគោលដៅធ្វើអោយលោកអ៊សណេសអស់សង្ឃឹម រង់ចាំគេផ្លាស់ប្តូរទីតាំង ទីកន្លែងថ្មី។ សម្រាកនៅក្នុងផ្ទះមរណរង់ចំាក្តីស្លាប់ ដែលពេញដោយធូលីដី។ ប៉ុន្តែជារៀងរាល់ថ្ងៃមានអ្នកទោសដូចគ្នា មកលាងដំបៅរបស់គាត់ ហើយលើកទឹកចិត្តគាត់ អោយបរិភោគចំណែករបស់គាត់។ មួយរយៈក្រោយមក សុខភាពគាត់បានត្រឡប់មករកភាពដើមវិញ។ គាត់បានពិភាក្សាជាមួយអ្នកមិនជឿព្រះជនជាតិស្កុតឡែន អំពីជំនឿដ៏មាំមួនរបស់គាត់លើព្រះជាម្ចាស់ ហើយបង្ហាញថា នៅកណ្តាលនៃការឈឺចាប់នោះ មានក្តីសង្ឃឹមក្នុងនោះ។
ក្តីសង្ឃឹមដែលយើងបានអាននៅក្នុងបទគម្ពីរមិនមែនជាក្តីសង្ឃឹមស្រពេចស្រពិល និងទុទិដ្ឋិនិយមនោះឡើយ។ ផ្ទុយទៅវិញក្តីសង្ឃឹមក្នុងព្រះគម្ពីរមាំមួន គួរទុកចិត្តបាន ដែលទ្រង់បានសន្យាថានឹងសម្រេចជាក់ជាមិនខានឡើយ។ សេចក្តីទុក្ខលំបាកបង្កើតអោយមានសេចក្តីទ្រាំទ្រ សេចក្តីទ្រាំទ្របង្កើតអោយមានសេចក្តីស៊ាំថ្នឹក សេចក្តីស៊ាំថ្នឹកបង្កើតអោយមានសេចក្តីសង្ឃឹម (រ៉ូម ៥:៣-៤)។
៧០ឆ្នាំកន្លងផុតទៅ លោកហ្គោដិនបានរៀនអំពីសេចក្តីពិតនេះ រួចលោកមានប្រសាសន៍ថា៖ «ជំនឿធ្វើអោយយើងរឹងមាំ ទោះជាគ្មានសេចក្តីសង្ឃឹម យើងនៅតែសង្ឃឹមព្រះជាម្ចាស់ជានិច្ច (រ៉ូម ៨:២៤-២៥)។ Cindy Hess Kasper
អំពើបាបដែលលាក់កំបាំង
លោកឆាលក៏បន្ថយល្បឿនដើម្បីឈប់ ដោយសារតែមានរថយន្តបុកពីក្រោយរថយន្តបណ្តាលអោយទៅបុករថយន្តនៅពីមុខគាត់ ។ សម្លេងស្រែកឈឺចាប់ និងការប៉ះទង្គិចបង្ហាញថាមានរថយន្តបុកពីក្រោយគាត់ទៀត។
ខណៈពេលលោកឆាលអង្គុយនៅស្ងៀម គាត់សង្កេតឃើញថា រថយន្តនៅពីក្រោយគាត់បង្កអោយមានគ្រោះថ្នាក់នេះ។ រថយន្តបង្កគ្រោះថ្នាក់សង្ឃឹមថារត់រួចពីដៃប៉ូលិស តែបែរជាភ្លេចថាគាត់មានបន្សល់ទុកអ្វីមួយជាភ័ស្តុតាង។ ពេលប៉ូលិសមកដល់ គាត់បានរើសស្លាកលេខរថយន្តបុកហើយរត់ទៅបាត់នោះ ដោយប្រាប់ទៅលោកឆាលថា៖ «មានគេចាំគាត់ពេលទៅដល់ផ្ទះ។ អ្នកបុកគេរត់មិនរួចឡើយ»។
បទគម្ពីរចែងថា៖ «...ត្រូវដឹងជាប្រាកដថា បាបឯងរាល់គ្នានឹងតាមឯងទាន់» (ជនគណនា៣២:២៣)។ បុរសដែលបង្កហេតុត្រូវគេរកឃើញ។ ជូនកាលយើងអាចលាក់អំពើបាបរបស់យើងពីមនុស្សនៅជុំវិញយើង តែគ្មានអ្វីលាក់កំបាំងពីព្រះនេត្រព្រះជាម្ចាស់បានឡើយ(ហេព្រើរ ៤:១៣)។ ទ្រង់ជ្រាបពីបរាជ័យ គំនិត និងទឹកចិត្តយើង (១សំាយូអែល ១៦:៧, លូកា ១២:២-៣)។
ព្រះជាម្ចាស់មានព្រះបន្ទូលសន្យាថា៖ «បើយើងលន់តួបាបវិញ នោះទ្រង់មានព្រះហប្ញទ័យស្មោះត្រង់ ហើយសុចរិតប្រយោជន៍នឹងអត់ទោសបាបអោយយើង ហើយនឹងសំអាតយើងពីគ្រប់អំពើទុច្ចរិតទាំងអស់ផង» (១យ៉ូហាន ១:៩)។ ដូច្នេះ អ្នកត្រូវលន់តួបាប កុំលាក់អំពើបាបរវាងអ្នកនិងព្រះជាម្ចាស់ឡើយ (ខ៦-៧) ។ Cindy Hess Kasper